ព្រះត្រៃបិដក ភាគ ៨០
ការប្រទូស្តក្នុងចិត្ត ការក្រោធ អាការក្រោធ ភាពនៃការក្រោធ ការប្រទូស្ត អាការប្រទូស្ត ភាពនៃការប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃការព្យាបាទ ការពិរោធ ការពិរោធខ្លាំង កំណាច ការមិនពោលពាក្យល្អ ភាពនៃចិត្តមិនត្រេកអរក្នុងអាឃាតវត្ថុ ១០ នេះហៅថា ព្យាបាទធាតុ។ បណ្តាធាតុ ៦ នោះ វិហឹសាធាតុ តើដូចម្តេច។ សេចក្តីត្រិះរិះ ការត្រិះរិះផ្សេងៗ។បេ។ ដែលប្រកបដោយវិហឹសា គឺ មិច្ឆាសង្កប្បៈ នេះហៅថា វិហឹសាធាតុ។ បុគ្គលពួកខ្លះ ក្នុងលោកនេះ បៀតបៀនពួកសត្វ ដោយដៃក្តី ដោយដុំដីក្តី ដោយដំបងក្តី ដោយសស្រ្តាក្តី ដោយខ្សែក្តី ឬដោយវត្ថុណាមួយក្តី ការធ្វើឲ្យលំបាក ការធ្វើឲ្យលំបាកខ្លាំង ការបៀតបៀន ការបៀតបៀនខ្លាំង ការខឹង ការខឹងខ្លាំង ការបៀតបៀនសត្វដទៃ នេះហៅថា វិហឹសាធាតុ។ បណ្តាធាតុ ៦ នោះ នេក្ខម្មធាតុ តើដូចម្តេច។ សេចក្តីត្រិះរិះ ការត្រិះរិះផេ្សងៗ។បេ។ តម្រិះត្រូវ ដែលប្រកបដោយនេក្ខម្មៈ គឺសម្មាសង្កប្បៈ នេះហៅថា នេក្ខម្មធាតុ។ មួយទៀត កុសលធម៌ទាំងអស់ ក៏ឈ្មោះថា នេក្ខម្មធាតុដែរ។ បណ្តាធាតុ ៦ នោះ អព្យាបាទធាតុ តើដូចម្តេច។ សេចក្តីត្រិះរិះ ការត្រិះរិះផ្សេងៗ។បេ។ ដែលប្រកបដោយអព្យាបាទ គឺសម្មាសង្កប្បៈ នេះហៅថា អព្យាបាទធាតុ។ ការ
ID: 637647239180948533
ទៅកាន់ទំព័រ៖