ព្រះត្រៃបិដក ភាគ ៨០
ស្រឡាញ់ អាការប្រព្រឹត្តស្រឡាញ់ ភាពនៃអាការប្រព្រឹត្តស្រឡាញ់ គឺមេត្តាចេតោវិមុត្តិណា ក្នុងពួកសត្វ នេះហៅថា អព្យាបាទធាតុ។ បណ្តាធាតុ ៦ នោះ អវិហឹសាធាតុ តើដូចម្តេច។ សេចក្តីត្រិះរិះ ការត្រិះរិះផ្សេងៗ តម្រិះ ការរំពឹង ការជញ្ជឹង ការលើកឡើងនូវចិត្ត ដែលប្រកបដោយអវិហឹសា គឺសម្មាសង្កប្បៈ នេះហៅថា អវិហឹសាធាតុ។ ការអាណិត អាការប្រព្រឹត្តអាណិត ភាពនៃអាការប្រព្រឹត្តអាណិត គឺករុណាចេតោវិមុត្តិណា ក្នុងសត្វទាំងឡាយ នេះហៅថា អវិហឹសាធាតុ។ នេះធាតុ ៦។
[១២៣] ពួកធាតុ ៦ បីដងនេះ រួមជាធាតុ ១៨ ព្រោះប្រមូលបំប្រួញធាតុទាំងនោះ ក្នុងទីជាមួយគ្នា ដោយប្រការដូច្នេះ។
ចប់ សុត្តន្តភាជនីយ។
[១២៤] ធាតុ ១៨ គឺ ចក្ខុធាតុ រូបធាតុ ចក្ខុវិញ្ញាណធាតុ សោតធាតុ សទ្ទធាតុ សោតវិញ្ញាណធាតុ ឃានធាតុ គន្ធធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាធាតុ រសធាតុ ជិវ្ហាវិញ្ញាណធាតុ កាយធាតុ ផោដ្ឋព្វធាតុ កាយវិញ្ញាណធាតុ មនោធាតុ ធម្មធាតុ មនោវិញ្ញាណធាតុ។
ID: 637647239513760692
ទៅកាន់ទំព័រ៖