ព្រះត្រៃបិដក ភាគ ៨០
ស្រុកទំនេរក៏បាន នេះហៅថា ជិវ្ហាធាតុ។ បណ្តាធាតុ ១៨ នោះ រសធាតុ តើដូចម្តេច។ រសណា មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យមហាភូត ៤។បេ។ ហៅថា រសធាតុក៏បាន នេះហៅថា រសធាតុ។ បណ្តាធាតុ ១៨ នោះ ជិវ្ហាវិញ្ញាណធាតុ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ ជិវ្ហាវិញ្ញាណធាតុ ដ៏កើតអំពីខន្ធនោះ កើតព្រោះអាស្រ័យនូវអណ្តាតផង នូវរសទាំងឡាយផង នេះហៅថា ជិវ្ហាវិញ្ញាណធាតុ។
[១២៩] បណ្តាធាតុ ១៨ នោះ កាយធាតុ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូត ៤។បេ។ ហៅថា ស្រុកទំនេរក៏បាន នេះហៅថា កាយធាតុ។ បណ្តាធាតុ ១៨ នោះ ផោដ្ឋព្វធាតុ តើដូចម្តេច។ បឋវីធាតុ។បេ។ ហៅថា ផោដ្ឋព្វធាតុក៏បាន នេះហៅថា ផោដ្ឋព្វធាតុ។ បណ្តាធាតុ ១៨ នោះ កាយវិញ្ញាណធាតុ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ កាយវិញ្ញាណធាតុ ដែលកើតអំពីខន្ធនោះ កើតព្រោះអាស្រ័យនូវកាយផង នូវផស្សៈទាំងឡាយផង នេះហៅថា កាយវិញ្ញាណធាតុ។
ID: 637647240315635653
ទៅកាន់ទំព័រ៖