ព្រះត្រៃបិដក ភាគ ៨០

 [១៣០] បណ្តា​ធាតុ ១៨ នោះ មនោ​ធាតុ តើ​ដូចម្តេច។ សេចក្តី​គិត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា ហឫទ័យ ធម្មជាត​ដ៏​ថ្លា​ស្អាត គឺ​មនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោ​ធាតុ ដែល​កើតអំពី​ខន្ធ​នោះ កើតឡើង​ក្នុង​លំដាប់​នៃ​ចក្ខុវិញ្ញាណ​ធាតុ ដែល​កើត​ហើយ រលត់​ទៅវិញ សេចក្តី​គិត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា ហឫទ័យ ធម្មជាត​ដ៏​ថ្លា​ស្អាត គឺ​មនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោ​ធាតុ ដែល​កើតអំពី​ខន្ធ​នោះ កើតឡើង​ក្នុង​លំដាប់​នៃ​សោតវិញ្ញាណ​ធាតុ។បេ។ នៃ​ឃានវិញ្ញាណ​ធាតុ។បេ។ នៃ​ជិវ្ហា​វិញ្ញាណ​ធាតុ។បេ។ នៃ​កាយវិញ្ញាណ​ធាតុ ដែល​កើត ហើយ​រលត់​ទៅវិញ មូយ​ទៀត ការពិចារណា​ជាដំបូង ក្នុង​ធម៌​ទាំងពួង នេះ​ហៅថា មនោ​ធាតុ។ បណ្តា​ធាតុ ១៨ នោះ ធម្មធាតុ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ និង​រូប​ណា មិន​ប្រកបដោយ​ការ​ឃើញ មិន​ប្រកបដោយ​ការ​ប៉ះពាល់ រាប់បញ្ចូល​ក្នុង​ធម្មាយតនៈ ទាំង​អសង្ខតធាតុ (នេះ​ហៅថា ធម្មធាតុ)។ បណ្តា​ខន្ធ ៥ នោះ វេទនាខន្ធ តើ​ដូចម្តេច។ វេទនាខន្ធ មាន​ប្រការ​មួយ គឺ វេទនាខន្ធ ប្រកបដោយ​ផស្សៈ។ វេទនាខន្ធ មាន​ប្រការ ២ គឺ វេទនាខន្ធ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក៏​មាន មិន​មានហេតុ​ក៏​មាន។ វេទនាខន្ធ មាន​ប្រការ ៣ គឺ វេទនាខន្ធ​ជាកុសល​ក៏​មាន
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 637647240526417326
ទៅកាន់ទំព័រ៖