ព្រះត្រៃបិដក ភាគ ៨០

ការ​អស់​រាគៈ ការ​អស់​ទោសៈ ការ​អស់​មោហៈ នេះ​ហៅថា អសង្ខតធាតុ។ នេះ​ហៅថា ធម្មធាតុ។ បណ្តា​ធាតុ​ទាំងនោះ មនោវិញ្ញាណ​ធាតុ តើ​ដូចម្តេច។ មនោ​ធាតុ កើតឡើង​ក្នុង​លំដាប់​នៃ​ចក្ខុវិញ្ញាណ​ធាតុ ដែល​កើត​ហើយ រលត់​ទៅវិញ បន្ទាប់មក សេចក្តី​គិត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​ខន្ធ​នោះ ក៏​កើត​ក្នុង​លំដាប់​នៃ​មនោ​ធាតុ ដែល​កើត​ហើយ រលត់​ទៅវិញ មនោ​ធាតុ កើត​ក្នុង​លំដាប់​នៃ​សោតវិញ្ញាណ​ធាតុ។បេ។ នៃ​ឃានវិញ្ញាណ​ធាតុ។បេ។ នៃ​ជិវ្ហា​វិញ្ញាណ​ធាតុ។បេ។ នៃ​កាយវិញ្ញាណ​ធាតុ ដែល​កើត​ហើយ រលត់​ទៅវិញ បន្ទាប់មក សេចក្តី​គិត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​ខន្ធ​នោះ ក៏​កើត​ក្នុង​លំដាប់​នៃ​មនោ​ធាតុ ដែល​កើត​ហើយ រលត់​ទៅវិញ។ សេចក្តី​គិត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា ហឫទ័យ ធម្មជាត​ដ៏​ថ្លា​ស្អាត គឺ​មនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​ខន្ធ​នោះ កើត​ព្រោះ​អាស្រ័យ​នូវ​ភវ​ង្គ​ចិត្ត​ផង នូវ​ធម៌​ផង នេះ​ហៅថា មនោវិញ្ញាណ​ធាតុ។

ចប់ អភិធម្ម​ភា​ជនីយ។

ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 637647240968291875
ទៅកាន់ទំព័រ៖