ព្រះត្រៃបិដក ភាគ ៨០

មួយទៀត ហីន​សង្ខារ បើ​ប្រៀបផ្ទឹម​នឹង​សង្ខា​រនោះៗ បណិ្ឌ​តគប្បី​ឃើញថា ដូច​បណីត​សង្ខារ​ដែរ។
 [២៥] បណ្តា​សង្ខារ​ទាំងនោះ ទូ​រេ​សង្ខារ តើ​ដូចម្តេច។ សង្ខារ​ជាអកុសល ឆា្ងយ​អំពី​សង្ខារ​ជាកុសល និង​អព្យាក្រឹត សង្ខារ​ជាកុសល និង​អព្យាក្រឹត ឆា្ងយ​អំពី​សង្ខារ​ជាអកុសល សង្ខារ​ជាកុសល ឆា្ងយ​អំពី​សង្ខារ​ជាអកុសល និង​អព្យាក្រឹត សង្ខារ​ជាអកុសល និង​អព្យាក្រឹត ឆ្ងាយ​អំពី​សង្ខារ​ជាកុសល សង្ខារ​ជា​អព្យាក្រឹត ឆា្ងយ​អំពី​សង្ខារ​ជាកុសល និង​អកុសល សង្ខារ​ជាកុសល និង​អកុសល ឆ្ងាយ​អំពី​សង្ខារ​ជា​អព្យាក្រឹត សង្ខារ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​ទុក្ខ ឆា្ងយ​អំពី​សង្ខារ​ដ៏​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ​ផង ជា​អទុ​ក្ខម​សុខ​ផង សង្ខារ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ​ផង ជា​អទុ​ក្ខម​សុខ​ផង ឆ្ងាយ​អំពី​សង្ខារ​ដ៏​សម្បយុត្ត​ដោយ​វេទនា​ជា​ទុក្ខ សង្ខារ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ ឆ្ងាយ​អំពី​សង្ខារ​ដ៏​សម្បយុត្ត​ដោយ​វេទនា​ជា​ទុក្ខ​ផង ជា​អទុ​ក្ខម​សុខ​ផង សង្ខារ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​ទុក្ខ​ផង ជា​អទុ​ក្ខម​សុខ​ផង ឆ្ងាយ​អំពី​សង្ខារ​ដ៏​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ សង្ខារ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​អទុ​ក្ខម​សុខ
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 637647157076078450
ទៅកាន់ទំព័រ៖