ព្រះត្រៃបិដក ភាគ ៨០

ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ក៏​មាន មិន​គប្បី​ពោល​ថា ប្រកបដោយ​សុខវេទនា​ផង ថា​ប្រកបដោយ​ទុក្ខវេទនា​ផង ថា​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ផង​ក៏​មាន។ ធាតុ ១០ មិនមែន​ជា​វិបាក ទាំង​មិនមែន​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ធាតុ ៥ ជា​វិបាក មនោ​ធាតុ ជា​វិបាក​ក៏​មាន មិនមែន​ជា​វិបាក ទាំង​មិនមែន​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ក៏​មាន ធាតុ ២ ជា​វិបាក​ក៏​មាន ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ក៏​មាន មិនមែន​ជា​វិបាក ទាំង​មិនមែន​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ក៏​មាន។ ធាតុ ១០ ជា​ធម៌ ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន សទ្ទ​ធាតុ ជា​ធម៌​មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ធាតុ ៥ ជា​ធម៌ ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន ជា​ធម៌​មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន ធាតុ ២ ជា​ធម៌ ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន ជា​ធម៌​មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 637647241411417261
ទៅកាន់ទំព័រ៖