ព្រះត្រៃបិដក ភាគ ៨០

កើត​ព្រមដោយ​សុខៈ​ក៏​មាន កើត​ព្រមដោយ​ឧបេក្ខា​ក៏​មាន មិន​គប្បី​ពោល​ថា កើត​ព្រមដោយ​បីតិ​ផង ថា​កើត​ព្រមដោយ​សុខៈ​ផង ថា​កើត​ព្រមដោយ​ឧបេក្ខា​ផង​ក៏​មាន។ ធាតុ ១៦ មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា ធាតុ ២ គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន គួរ​លះ​ដោយ​ភាវនា​ក៏​មាន មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន។ ធាតុ ១៦ មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា ធាតុ ២ មានហេតុ​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន មានហេតុ​គួរ​លះ​ដោយ​ភាវនា​ក៏​មាន មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន។ ធាតុ ១៦ មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទាំង​មិនមែន​ជា​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង ធាតុ ២ ដល់​នូវ​ការ​សន្សំ​កពូន​ឡើង​ក៏​មាន មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង​ក៏​មាន មិនមែន​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទាំង​មិនមែន​ជា​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង​ក៏​មាន។ ធាតុ ១៦ មិនមែន​ជា​របស់​សេក្ខបុគ្គល ទាំង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ធាតុ ២ ជា​របស់​សេក្ខបុគ្គល​ក៏​មាន ជា​របស់​អសេក្ខ​បុគ្គល​ក៏​មាន មិនមែន​ជា​របស់​សេក្ខបុគ្គល ទាំង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ក៏​មាន។ ធាតុ ១៦ មាន​សភាព​តូចឆ្មារ ធាតុ ២ មាន​សភាព​តូចឆ្មារ​ក៏​មាន ដល់​នូវ​សភាព​ធំ​ក៏​មាន មាន​សភាព​ប្រមាណ​មិនបាន​ក៏​មាន។ ធាតុ ១០ មិន​មាន​អារម្មណ៍ ធាតុ ៦
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 637647241847990591
ទៅកាន់ទំព័រ៖