ព្រះត្រៃបិដក ភាគ ៨០
មានអារម្មណ៍តូចឆ្មារ ធាតុ ២ មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន មិនគប្បីពោលថា មានអារម្មណ៍តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវសភាពធំផង ថាមានអារម្មណ៍ប្រមាណមិនបានផងក៏មាន។ ធាតុ ១៦ យ៉ាងកណ្តាល ធាតុ ២ ថោកទាបក៏មាន យ៉ាងកណ្តាលក៏មាន យ៉ាងឧត្តមក៏មាន។ ធាតុ ១៦ មានសភាពមិនទៀង ធាតុ ២ មានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀងក៏មាន។ ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៦ មិនគប្បីពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងឡើយ ធាតុ ២ មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគប្បីពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន។ ធាតុ ១០ កើតឡើងហើយក៏មាន ប្រុងនឹងកើតឡើង តែមិនគប្បីពោលថា មិនទាន់កើតឡើងហើយក៏មាន សទ្ទធាតុ កើតឡើងហើយក៏មាន មិនទាន់កើតឡើង តែមិនគប្បីពោលថា ប្រុងនឹងកើតឡើងក៏មាន ធាតុ ៦ កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន ប្រុងនឹងកើតឡើងក៏មាន ធម្មធាតុកើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន ប្រុងនឹងកើតឡើងក៏មាន
ID: 637647242034240592
ទៅកាន់ទំព័រ៖