ព្រះត្រៃបិដក ភាគ ៨០
មិនគប្បីពោលថា កើតឡើងហើយផង ថាមិនទាន់កើតឡើងផង ថាប្រុងនឹងកើតឡើងផងក៏មាន។ ធាតុ ១៧ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន ធម្មធាតុ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មិនគប្បីពោលថា ជាអតីតផង ថាជាអនាគតផង ថាជាបច្ចុប្បន្នផងក៏មាន។ ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៦ មានអារម្មណ៍ជាបច្ចុប្បន្ន ធាតុ ២ មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន មិនគប្បីពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន ខាងក្នុងក៏មាន ខាងក្រៅក៏មាន ទាំងខាងក្នុងទាំងខាងក្រៅក៏មាន។ ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៦ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុងទាំងខាងក្រៅក៏មាន ធាតុ ២ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន មិនគប្បីពោលថា មានអារម្មណ៍ខាងក្នុងផង ថាមានអារម្មណ៍ខាងក្រៅផង ថាមានអារម្មណ៍ទាំងក្នុង ទាំងខាងក្រៅផងក៏មាន។ រូបធាតុ ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ ធាតុ ៩ មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ធាតុ ៨ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់។
ID: 637647242226272232
ទៅកាន់ទំព័រ៖