ព្រះត្រៃបិដក ភាគ ៨០
[១៣៣] ធាតុ ១៧ មិនមែនហេតុ ធម្មធាតុ ជាហេតុក៏មាន មិនមែនហេតុក៏មាន។ ធាតុ ១៦ មិនមានហេតុ ធាតុ ២ ប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ ធាតុ ១៦ ប្រាសចាកហេតុ ធាតុ ២ ប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាប្រព្រឹត្តទៅមួយនឹងហេតុ តែមិនមែនហេតុផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុផងក៏មាន មិនគប្បីពោលថា ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន ធម្មធាតុ ជាហេតុ ទាំងប្រព្រឹត្តទៅជាមូយនឹងហេតុក៏មាន ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន មិនគប្បីពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាហេតុ ទាំងប្រកបដោយហេតុផង ថាប្រកបដោយហេតុ តែមិនមែនហេតុផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាហេតុ ទាំងប្រកបដោយហេតុទេ ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន
ID: 637647242428303216
ទៅកាន់ទំព័រ៖