ព្រះត្រៃបិដក ភាគ ៨០

មិន​គប្បី​ពោល​ថា ប្រកបដោយ​ហេតុ តែ​មិនមែន​ហេតុ​ក៏​មាន ធម្មធាតុ ជាហេតុ ទាំង​ប្រកបដោយ​ហេតុ​ក៏​មាន ប្រកបដោយ​ហេតុ តែ​មិនមែន​ហេតុ​ក៏​មាន មិន​គប្បី​ពោល​ថា ជាហេតុ ទាំង​ប្រកបដោយ​ហេតុ​ផង ថា​ប្រកបដោយ​ហេតុ តែ​មិនមែន​ហេតុ​ផង​ក៏​មាន។ ធាតុ ១៦ មិនមែន​ហេតុ ទាំង​មិន​មានហេតុ មនោវិញ្ញាណ​ធាតុ មិនមែន​ហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក៏​មាន មិនមែន​ហេតុ ទាំង​មិន​មានហេតុ​ក៏​មាន ធម្មធាតុ មិនមែន​ហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក៏​មាន មិនមែន​ហេតុ ទាំង​មិន​មានហេតុ​ក៏​មាន មិន​គប្បី​ពោល​ថា មិនមែន​ហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង ថា​មិនមែន​ហេតុ ទាំង​មិន​មានហេតុ​ផង​ក៏​មាន។
 [១៣៤] ធាតុ ១៧ ប្រព្រឹត្តទៅ​ជាមួយនឹង​បច្ច័យ ធម្មធាតុ ប្រព្រឹត្តទៅ​ជាមួយនឹង​បច្ច័យ​ក៏​មាន មិន​មាន​បច្ច័យ​ក៏​មាន។ ធាតុ ១៧ មាន​បច្ច័យ​តាក់តែង ធម្មធាតុ មាន​បច្ច័យ​តាក់តែង​ក៏​មាន ឥត​បច្ច័យ​តាក់តែង​ក៏​មាន។ ធាតុ ១៧ មិន​ប្រកបដោយ​ការ​ឃើញ រូបធាតុ​ប្រកបដោយ​ការ​ឃើញ។ ធាតុ ១០ ប្រកបដោយ​ការ​ប៉ះពាល់ ធាតុ ៨ មិន​ប្រកបដោយ​ការ​ប៉ះពាល់។ ធាតុ ១០ មាន​រូប ធាតុ ៧ មិន​មាន​រូប ធម្មធាតុ មាន​រូប​ក៏​មាន មិន​មាន​រូប​ក៏​មាន។ ធាតុ ១៦ ជា​លោកិយ ធាតុ ២
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 637647242643459385
ទៅកាន់ទំព័រ៖