ព្រះត្រៃបិដក ភាគ ៨០
ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ គប្បីដឹងច្បាស់ដោយវិញ្ញាណណាមួយក៏មាន មិនគប្បីដឹងច្បាស់ដោយវិញ្ញាណណាមួយក៏មាន។
[១៣៥] ធាតុ ១៧ មិនមែនអាសវៈ ធម្មធាតុ ជាអាសវៈក៏មាន មិនមែនអាសវៈក៏មាន។ ធាតុ ១៦ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ធាតុ ២ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនមានអាសវៈក៏មាន។ ធាតុ ១៦ ប្រាសចាកអាសវៈ ធាតុ ២ ប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈទេ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈឡើយ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន ធម្មធាតុ ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង
ID: 637647242875021884
ទៅកាន់ទំព័រ៖