ព្រះត្រៃបិដក ភាគ ៨០

ថា​ប្រកបដោយ​អាសវៈ តែ​មិនមែន​អាសវៈ​ផង​ឡើយ មនោវិញ្ញាណ​ធាតុ មិន​គប្បី​ពោល​ថា ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ទេ ប្រកបដោយ​អាសវៈ តែ​មិនមែន​អាសវៈ​ក៏​មាន មិន​គប្បី​ពោល​ថា ប្រកបដោយ​អាសវៈ តែ​មិនមែន​អាសវៈ​ក៏​មាន ធម្មធាតុ ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ក៏​មាន ប្រកបដោយ​អាសវៈ តែ​មិនមែន​អាសវៈ​ក៏​មាន មិន​គប្បី​ពោល​ថា ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ផង ថា​ប្រកបដោយ​អាសវៈ តែ​មិនមែន​អាសវៈ​ផង​ក៏​មាន។ ធាតុ ១៦ ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ធាតុ ២ ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក៏​មាន ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ​ក៏​មាន មិន​គប្បី​ពោល​ថា ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង ថា​ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ​ផង​ក៏​មាន។
 [១៣៦] ធាតុ ១៧ មិនមែន​ជា​សំយោជនៈ ធម្មធាតុ ជា​សំយោជនៈ​ក៏​មាន មិនមែន​សំយោជនៈ​ក៏​មាន។ ធាតុ ១៦ ជា​ប្រយោជន៍​ដល់​សំយោជនៈ ធាតុ ២ ជា​ប្រយោជន៍​ដល់​សំយោជនៈ​ក៏​មាន មិនជា​ប្រយោជន៍​ដល់​សំយោជនៈ​ក៏​មាន។ ធាតុ ១៦ ប្រាសចាក​សំយោជនៈ
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 637647243121115861
ទៅកាន់ទំព័រ៖