ព្រះត្រៃបិដក ភាគ ៨០

ឆ្ងាយ​អំពី​សង្ខារ​ដ៏​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ និង​ទុក្ខ សង្ខារ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ និង​ទុក្ខ ឆា្ងយ​អំពី​សង្ខារ​ដ៏​សម្បយុត្ត​ដោយ​វេទនា​ជា​អទុ​ក្ខម​សុខ សង្ខារ​របស់​បុគ្គល​មិន​មាន​សមា​បតិ្ត ឆា្ងយ​អំពី​សង្ខារ​របស់​បុគ្គល​មាន​សមា​បតិ្ត សង្ខារ​របស់​បុគ្គល​មាន​សមាបត្តិ ឆា្ងយ​អំពី​សង្ខារ​របស់​បុគ្គល​មិន​មាន​សមា​បតិ្ត សង្ខារ​ប្រកបដោយ​អាសវៈ ឆា្ងយ​អំពី​សង្ខារ​មិន​មាន​អាសវៈ សង្ខារ​មិន​មាន​អាសវៈ ឆា្ងយ​អំពី​សង្ខារ​ដ៏​ប្រកបដោយ​អាសវៈ នេះ​ហៅថា ទូ​រេ​សង្ខារ។ បណ្តា​សង្ខារ​ទាំងនោះ សនិ្ត​កេស​ង្ខារ តើ​ដូចម្តេច។ សង្ខារ​ជាអកុសល តាំងនៅ​ក្នុង​ទី​ជិត​នៃ​សង្ខារ​ជាអកុសល សង្ខារ​ជាកុសល តាំងនៅ​ក្នុង​ទី​ជិត​នៃ​សង្ខារ​ជាកុសល សង្ខារ​ជា​អព្យាក្រឹត តាំងនៅ​ក្នុង​ទី​ជិត​នៃ​សង្ខារ​ជា​អព្យាក្រឹត សង្ខារ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​ទុក្ខ តាំងនៅ​ក្នុង​ទី​ជិត​នៃ​សង្ខារ​ដ៏​សម្បយុត្ត ដោយ​វេទនា​ជា​ទុក្ខ សង្ខារ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ តាំងនៅ​ក្នុង​ទី​ជិត​នៃ​សង្ខារ​ដ៏​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ សង្ខារ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​អទុ​ក្ខម​សុខ តាំងនៅ​ក្នុង​ទី​ជិត​នៃ​សង្ខារ​ដ៏​សម្បយុត្ត​ដោយ​វេទនា​ជា​អទុ​ក្ខម​សុខ សង្ខារ​របស់​បុគ្គល​មិន​មាន​សមា​បតិ្ត តាំងនៅ​ក្នុង​ទី​ជិត​នៃ​សង្ខារ​របស់​បុគ្គល​មិន​មាន​សមា​បតិ្ត សង្ខារ​របស់​បុគ្គល​មាន​សមាបត្តិ តាំងនៅ​ក្នុង​ទី​ជិត​នៃ​សង្ខារ​របស់​បុគ្គល​មាន​សមា​បតិ្ត សង្ខារ​ប្រកបដោយ​អាសវៈ
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 637647157322172284
ទៅកាន់ទំព័រ៖