ព្រះត្រៃបិដក ភាគ ៨០
ធាតុ ២ ប្រកបដោយសំយោជនៈក៏មាន ប្រាសចាកសំយោជនៈក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាសំយោជនៈ ទាំងជាប្រយោជន៍ដល់សំយោជនៈឡើយ ជាប្រយោជន៍ដល់សំយោជនៈ តែមិនមែនសំយោជនៈ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាសំយោជនៈ ទាំងជាប្រយោជន៍ដល់សំយោជនៈទេ ជាប្រយោជន៍ដល់សំយោជនៈ តែមិនមែនសំយោជនៈក៏មាន មិនគប្បីពោលថា ជាប្រយោជន៍ដល់សំយោជនៈ តែមិនមែនសំយោជនៈក៏មាន ធម្មធាតុ ជាសំយោជនៈ ទាំងជាប្រយោជន៍ដល់សំយោជនៈក៏មាន ជាប្រយោជន៍ដល់សំយោជនៈ តែមិនមែនជាសំយោជនៈក៏មាន មិនគប្បីពោលថា ជាសំយោជនៈ ទាំងជាប្រយោជន៍ដល់សំយោជនៈផង ថាជាប្រយោជន៍ដល់សំយោជនៈ តែមិនមែនសំយោជនៈផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាសំយោជនៈ ទាំងប្រកបដោយសំយោជនៈផង ថាប្រកបដោយសំយោជនៈ តែមិនមែនជាសំយោជនៈផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាសំយោជនៈ ទាំងប្រកបដោយសំយោជនៈទេ ប្រកបដោយសំយោជនៈ តែមិនមែនសំយោជនៈក៏មាន មិនគប្បីពោលថា ប្រកបដោយសំយោជនៈ តែមិនមែនសំយោជនៈក៏មាន ធម្មធាតុ ជាសំយោជនៈ ទាំងប្រកបដោយសំយោជនៈក៏មាន
ID: 637647243326585129
ទៅកាន់ទំព័រ៖