ព្រះត្រៃបិដក ភាគ ៨០
ប្រកបដោយសំយោជនៈ តែមិនមែនសំយោជនៈក៏មាន មិនគប្បីពោលថា ជាសំយោជនៈ ទាំងប្រកបដោយសំយោជនៈផង ថាប្រកបដោយសំយោជនៈ តែមិនមែនសំយោជនៈផងក៏មាន។ ធាតុ ១៦ ប្រាសចាកសំយោជនៈ តែជាប្រយោជន៍ដល់សំយោជនៈ ធាតុ ២ ប្រាសចាកសំយោជនៈ តែជាប្រយោជន៍ដល់សំយោជនៈក៏មាន ប្រាសចាកសំយោជនៈ ទាំងមិនជាប្រយោជន៍ដល់សំយោជនៈក៏មាន មិនគប្បីពោលថា ប្រាសចាកសំយោជនៈ តែជាប្រយោជន៍ដល់សំយោជនៈផង ថាប្រាសចាកសំយោជនៈ ទាំងមិនជាប្រយោជន៍ដល់សំយោជនៈផងក៏មាន។
[១៣៧] ធាតុ ១៧ មិនមែនគន្ថៈ ធម្មធាតុ ជាគន្ថៈក៏មាន មិនមែនគន្ថៈក៏មាន។ ធាតុ ១៦ គន្ថៈគប្បីដោតក្រង ធាតុ ២ គន្ថៈគប្បីដោតក្រងក៏មាន គន្ថៈមិនគប្បីដោតក្រងក៏មាន។ ធាតុ ១៦ ប្រាសចាកគន្ថៈ ធាតុ ២ ប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងឡើយ គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងទេ គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន
ID: 637647243584865706
ទៅកាន់ទំព័រ៖