ព្រះត្រៃបិដក ភាគ ៨០
[១៣៨] ធាតុ ១៧ មិនមែនឱឃៈ។បេ។ មិនមែនយោគៈ។បេ។ មិនមែននីវរណៈ ធម្មធាតុ ជានីវរណៈក៏មាន មិនមែននីវរណៈក៏មាន។ ធាតុ ១៦ ជាប្រយោជន៍ដល់នីវរណៈ ធាតុ ២ ជាប្រយោជន៍ដល់នីវរណៈក៏មាន មិនជាប្រយោជន៍ដល់នីវរណៈក៏មាន។ ធាតុ ១៦ ប្រាសចាកនីវរណៈ ធាតុ ២ ប្រកបដោយនីវរណៈក៏មាន ប្រាសចាកនីវរណៈក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈឡើយ ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈទេ ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ជានីវរណៈ តែមិនមែននីវរណៈក៏មាន ធម្មធាតុ ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈក៏មាន ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈផង ថាជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈផងក៏មាន។ ធាតុ១៦ មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា
ID: 637647244023928097
ទៅកាន់ទំព័រ៖