ព្រះត្រៃបិដក ភាគ ៨០
ជានីវរណៈ ទាំងប្រកបដោយនីវរណៈទេ ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន ធម្មធាតុ ជានីវរណៈ ទាំងប្រកបដោយនីវរណៈក៏មាន ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងក៏មាន។ ធាតុ១៦ ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ ធាតុ ២ ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈក៏មាន មិនគប្បីពោលថា ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈផង ថាប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈផងក៏មាន។
[១៣៩] ធាតុ ១៧ មិនមែនបរាមាសៈ ធម្មធាតុ ជាបរាមាសៈក៏មាន មិនមែនបរាមាសៈក៏មាន។ ធាតុ ១៦ បរាមាសៈស្ទាបអង្អែល ធាតុ ២ បរាមាសៈស្ទាបអង្អែលក៏មាន បរាមាសៈមិនស្ទាបអង្អែលក៏មាន។ ធាតុ ១៦ ប្រាសចាកបរាមាសៈ មនោវិញ្ញាណធាតុ
ID: 637647244257990752
ទៅកាន់ទំព័រ៖