ព្រះត្រៃបិដក ភាគ ៨០
ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន ធម្មធាតុ ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន មិនគប្បីពោលថា ប្រកបដោយបរាមាសៈផង ថាប្រាសចាកបរាមាសៈផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលឡើយ បរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលទេ បរាមាសៈ ស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន មិនគប្បីពោលថា បរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន ធម្មធាតុ ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលក៏មាន បរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន មិនគប្បីពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលផង ថាបរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈផងក៏មាន។ ធាតុ ១៦ ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល ធាតុ ២ ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលក៏មាន ប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលក៏មាន មិនគប្បីពោលថា ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលផង ថាប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលផងក៏មាន។
ID: 637647244470178640
ទៅកាន់ទំព័រ៖