ព្រះត្រៃបិដក ភាគ ៨០

 [១៤០] ធាតុ ១០ មិន​មាន​អារម្មណ៍ ធាតុ ៧ ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ធម្មធាតុ ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍​ក៏​មាន មិន​មាន​អារម្មណ៍​ក៏​មាន។ ធាតុ ១១ មិនមែន​ចិត្ត ធាតុ ៧ ជា​ចិត្ត។ ធាតុ ១៧ មិនមែន​ចេតសិក ធម្មធាតុ ជា​ចេតសិក​ក៏​មាន មិនមែន​ចេតសិក​ក៏​មាន។ ធាតុ ១០ ប្រាសចាក​ចិត្ត ធម្មធាតុ ប្រកបដោយ​ចិត្ត​ក៏​មាន ប្រាសចាក​ចិត្ត​ក៏​មាន ធាតុ ៧ មិន​គប្បី​ពោល​ថា ប្រកបដោយ​ចិត្ត​ផង ថា​ប្រាសចាក​ចិត្ត​ផង​ឡើយ។ ធាតុ ១០ មិន​ច្រឡំ​ដោយចិត្ត ធម្មធាតុ ច្រឡំ​ដោយចិត្ត​ក៏​មាន ប្រាសចាក​ចិត្ត​ក៏​មាន ធាតុ ៧ មិន​គប្បី​ពោល​ថា ច្រឡំ​ដោយចិត្ត​ផង ថា​មិន​ច្រឡំ​ដោយចិត្ត​ផង​ឡើយ។ ធាតុ ១២ មិន​តាំង​ឡើង​ដោយចិត្ត ធាតុ ៦ តាំង​ឡើង​ដោយចិត្ត​ក៏​មាន មិន​តាំង​ឡើង​ដោយចិត្ត​ក៏​មាន។ ធាតុ ១៧ មិនកើត​ជាមួយនឹង​ចិត្ត ធម្មធាតុ កើតជា​មួយ​នឹង​ចិត្ត​ក៏​មាន មិនកើត​ជាមួយនឹង​ចិត្ត​ក៏​មាន។ ធាតុ ១៧ មិន​ប្រព្រឹត្តទៅ​តាមចិត្ត ធម្មធាតុ ប្រព្រឹត្តទៅ​តាមចិត្ត​ក៏​មាន
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 637647244687209396
ទៅកាន់ទំព័រ៖