ព្រះត្រៃបិដក ភាគ ៨០
មិនប្រព្រឹត្តទៅតាមចិត្តក៏មាន។ ធាតុ ១៧ មិនច្រឡំ មិនតាំងឡើងដោយចិត្ត ធម្មធាតុ ច្រឡំ ទាំងតាំងឡើងដោយចិត្តក៏មាន មិនច្រឡំ មិនតាំងឡើងដោយចិត្តក៏មាន។ ធាតុ ១៧ មិនច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្ត ធម្មធាតុ ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្តក៏មាន មិនច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្តក៏មាន។ ធាតុ ១៧ មិនច្រឡំមិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត ធម្មធាតុ ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្តក៏មាន មិនច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្តក៏មាន។ ធាតុ ១២ ជាខាងក្នុង ធាតុ ៦ ជាខាងក្រៅ។ ធាតុ ៩ ជាឧបាទា ធាតុ ៨ មិនមែនឧបាទា ធម្មធាតុ ជាឧបាទាក៏មាន មិនមែនឧបាទាក៏មាន។ ធាតុ ១០ ជាឧបាទិន្ន សទ្ទធាតុ ជាអនុបាទិន្ន ធាតុ ៧ ជាឧបាទិន្នក៏មាន ជាអនុបាទិន្នក៏មាន។
[១៤១] ធាតុ ១៧ មិនមែនឧបាទាន ធម្មធាតុ ជាឧបាទានក៏មាន មិនមែនឧបាទានក៏មាន។ ធាតុ ១៦ ជាប្រយោជន៍ដល់ឧបាទាន ធាតុ ២ ជាប្រយោជន៍ដល់ឧបាទានក៏មាន មិនជាប្រយោជន៍ដល់ឧបាទានក៏មាន។
ID: 637647244897053914
ទៅកាន់ទំព័រ៖