ព្រះត្រៃបិដក ភាគ ៨០

ធាតុ ១៦ ប្រាសចាក​ឧបាទាន ធាតុ ២ ប្រកបដោយ​ឧបាទាន​ក៏​មាន ប្រាសចាក​ឧបាទាន​ក៏​មាន។ ធាតុ ១៦ មិន​គប្បី​ពោល​ថា ជា​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ឡើយ ជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិនមែន​ឧបាទាន មនោវិញ្ញាណ​ធាតុ មិន​គប្បី​ពោល​ថា ជា​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ទេ ជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិនមែន​ឧបាទាន​ក៏​មាន មិន​គប្បី​ពោល​ថា ជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិនមែន​ឧបាទាន​ក៏​មាន ធម្មធាតុ ជា​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន ជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិនមែន​ឧបាទាន​ក៏​មាន មិន​គប្បី​ពោល​ថា ជា​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ផង ថា​ជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិនមែន​ឧបាទាន​ផង​ក៏​មាន។ ធាតុ ១៦ មិន​គប្បី​ពោល​ថា ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន​ផង ថា​ប្រកបដោយ​ឧបាទាន តែ​មិនមែន​ឧបាទាន​ផង​ឡើយ មនោវិញ្ញាណ​ធាតុ មិន​គប្បី​ពោល​ថា ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន​ទេ ប្រកបដោយ​ឧបាទាន តែ​មិនមែន​ឧបាទាន​ក៏​មាន មិន​គប្បី​ពោល​ថា ប្រកបដោយ​ឧបាទាន តែ​មិនមែន​ឧបាទាន​ក៏​មាន ធម្មធាតុ ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន​ក៏​មាន
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 637647245092991271
ទៅកាន់ទំព័រ៖