ព្រះត្រៃបិដក ភាគ ៨០
ប្រកដោយឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានផងក៏មាន។ ធាតុ ១៦ ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន ធាតុ ២ ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន មិនគប្បីពោលថា ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានផង ថាប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានផងក៏មាន។
[១៤២] ធាតុ ១៧ មិនមែនសេចក្តីសៅហ្មង (កិលេស) ធម្មធាតុ ជាសេចក្តីសៅហ្មងក៏មាន មិនមែនសេចក្តីសៅហ្មងក៏មាន។ ធាតុ ១៦ គួរដល់សេចក្តីសៅហ្មង ធាតុ ២ គួរដល់សេចក្តីសៅហ្មងក៏មាន មិនគួរដល់សេចក្តីសៅហ្មងក៏មាន។ ធាតុ ១៦ មិនសៅហ្មងហើយ ធាតុ ២ សៅហ្មងហើយក៏មាន មិនសៅហ្មងហើយក៏មាន។ ធាតុ ១៦ ប្រាសចាកសេចក្តីសៅហ្មង ធាតុ ២ ប្រកបដោយសេចក្តីសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា
ID: 637647245312365826
ទៅកាន់ទំព័រ៖