ព្រះត្រៃបិដក ភាគ ៨០

តាំងនៅ​ក្នុង​ទី​ជិត​នៃ​សង្ខារ​ប្រកបដោយ​អាសវៈ សង្ខារ​មិន​មាន​អាសវៈ តាំងនៅ​ក្នុង​ទី​ជិត​នៃ​សង្ខារ​មិន​មាន​អាសវៈ នេះ​ហៅថា សនិ្ត​កេស​ង្ខារ។ មួយទៀត ទូ​រេ​សង្ខារ បើ​ប្រៀបផ្ទឹម​នឹង​សង្ខា​រនោះៗ បណិ្ឌ​តគប្បី​ឃើញថា ដូច​សនិ្ត​កេស​ង្ខា​រដែ​រ។
 [២៦] បណ្តា​ខន្ធ​ទាំងនោះ វិញ្ញាណក្ខន្ធ តើ​ដូចម្តេច។ វិញ្ញាណ​ណាមួយ ជា​អតីត អនាគត បច្ចុប្បន្ន ដែល​ជា​អជ្ឈត្ត​វិញ្ញា​ណកី្ត ពហិ​ទ្ធា​វិញ្ញា​ណកី្ត ឱឡារិក​វិញ្ញា​ណកី្ត សុខុម​វិញ្ញា​ណកី្ត ហីន​វិញ្ញា​ណកី្ត បណីត​វិញ្ញា​ណកី្ត ទូ​រេ​វិញ្ញា​ណកី្ត សនិ្ត​កេវិ​ញ្ញាណ​កី្ត នេះ​ហៅថា វិញ្ញាណក្ខន្ធ ព្រោះ​ប្រមូល​រួបរួម​នូវ​វិញ្ញាណ​នោះ ក្នុង​ទី​ជាមួយគ្នា។
 [២៧] បណ្តា​វិញ្ញាណ​ទាំងនោះ វិញ្ញាណ​ជា​អតីត តើ​ដូចម្តេច។ វិញ្ញាណ​ណា​កន្លងទៅ រលត់​ទៅ បា្រ​សទៅ ប្រែប្រួល​ទៅ អស់​ទៅ បាត់បង់​ទៅ កើត​ហើយ​បា្រ​សទៅ​វិញ ជា​អតីត សង្គ្រោះ​ដោយ​ចំណែក​ជា​អតីត បាន​ដល់​ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវា្ហ​វិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ នេះ​ហៅថា វិញ្ញាណ​ជា​អតីត។ បណ្តា​វិញ្ញាណ​ទាំងនោះ វិញ្ញាណ​ជា​អនាគត តើ​ដូចម្តេច។ វិញ្ញាណ​ណា មិនទាន់​កើត មិនទាន់​មាន មិនទាន់​ដុះដាល មិនទាន់​វិល​មក មិនទាន់​ត្រឡប់​មក មិនទាន់​ប្រាកដ មិនទាន់​លេចឡើង មិនទាន់​ដុះឡើង មិនទាន់​តាំង​ឡើង មិនទាន់​ស្ទុះឡើង ជា​អនាគត សង្គ្រោះ​ដោយ​ចំណែក​ជា​អនាគត បាន​ដល់​ចក្ខុវិញ្ញាណ។បេ។ មនោវិញ្ញាណ នេះ​ហៅថា វិញ្ញាណ​ជា​អនាគត។
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 637647157619047267
ទៅកាន់ទំព័រ៖