ព្រះត្រៃបិដក ភាគ ៨០
ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងឡើយ គួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មង មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងទេ គួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា គួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន ធម្មធាតុ ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន គួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងផង ថាគួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយផង ថាសៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយទេ សៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា សៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងក៏មាន ធម្មធាតុ ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយក៏មាន សៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយផង ថាសៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងផងក៏មាន។ ធាតុ ១៦
ID: 637647245554709376
ទៅកាន់ទំព័រ៖