ព្រះត្រៃបិដក ភាគ ៨០

មិន​គប្បី​ពោល​ថា ជា​សេចក្តី​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង​ផង ថា​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​សេចក្តី​សៅហ្មង​ផង​ឡើយ មនោវិញ្ញាណ​ធាតុ មិន​គប្បី​ពោល​ថា ជា​សេចក្តី​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង​ទេ ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​សេចក្តី​សៅហ្មង​ក៏​មាន មិន​គប្បី​ពោល​ថា ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​សេចក្តី​សៅហ្មង​ក៏​មាន ធម្មធាតុ ជា​សេចក្តី​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង​ក៏​មាន ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង​ក៏​មាន មិន​គប្បី​ពោល​ថា ជា​សេចក្តី​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង​ផង ថា​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​សេចក្តី​សៅហ្មង​ក៏​មាន។ ធាតុ ១៦ ប្រាសចាក​សេចក្តី​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង ធាតុ ២ ប្រាសចាក​សេចក្តី​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន ប្រាសចាក​សេចក្តី​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន មិន​គប្បី​ពោល​ថា ប្រាសចាក​សេចក្តី​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ផង ថា​ប្រាសចាក​សេចក្តី​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ផង​ក៏​មាន។
 [១៤៣] ធាតុ ១៦ មិន​គួរ​លះ​ដោយ​ទស្សនៈ ធាតុ ២ គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន មិន​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន។
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 637647245810334386
ទៅកាន់ទំព័រ៖