ព្រះត្រៃបិដក ភាគ ៨០
ធាតុ ១៦ មិនគួរលះដោយភាវនា ធាតុ ២ គួរលះដោយភាវនាក៏មាន មិនគួរលះដោយភាវនាក៏មាន។ ធាតុ ១៦ មានហេតុមិនគួរលះដោយទស្សនៈ ធាតុ ២ មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុមិនគួរលះដោយទស្សនៈក៏មាន។ ធាតុ ១៦ មានហេតុមិនគួរលះដោយភាវនា ធាតុ ២ មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយភាវនាក៏មាន។ ធាតុ ១៥ មិនមានវិតក្កៈ មនោវិញ្ញាណធាតុ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ធាតុ ២ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន។ ធាតុ ១៥ មិនមានវិចារៈ មនោធាតុ ប្រព្រឹត្តទៅជាមួយនឹងវិចារៈ ធាតុ ២ ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិចារៈក៏មាន។ ធាតុ ១៦ មិនមានបីតិ ធាតុ ២ ប្រព្រឹត្តទៅជាមួយនឹងបីតិក៏មាន មិនមានបីតិក៏មាន។ ធាតុ ១៦ មិនកើតព្រមដោយបីតិ ធាតុ ២ កើតព្រមដោយបីតិក៏មាន មិនកើតព្រមដោយបីតិក៏មាន។ ធាតុ ១៥ មិនកើតព្រមដោយសុខៈ ធាតុ ៣ កើតព្រមដោយសុខៈក៏មាន មិនកើតព្រមដោយសុខៈក៏មាន។
ID: 637647246014240953
ទៅកាន់ទំព័រ៖