ព្រះត្រៃបិដក ភាគ ៨០

ធាតុ ១១ មិនកើត​ព្រមដោយ​ឧបេក្ខា ធាតុ ៥ កើត​ព្រមដោយ​ឧបេក្ខា ធាតុ ២ កើត​ព្រមដោយ​ឧបេក្ខា​ក៏​មាន មិនកើត​ព្រមដោយ​ឧបេក្ខា​ក៏​មាន។ ធាតុ ១៦ ជា​កាមាវច​រៈ ធាតុ ២ ជា​កាមាវចរ​ក៏​មាន មិនមែន​កាមាវចរ​ក៏​មាន។ ធាតុ ១៦ មិនមែន​រូបាវចរ ធាតុ ២ ជា​រូបាវចរ​ក៏​មាន មិនមែន​រូបាវចរ​ក៏​មាន។ ធាតុ ១៦ មិនមែន​អរូបាវចរ ធាតុ ២ ជា​អរូបាវចរ​ក៏​មាន មិនមែន​អរូបាវចរ​ក៏​មាន។ ធាតុ ១៦ ជា​បរិ​យា​បន្នៈ ធាតុ ២ ជា​បរិ​យា​បន្នៈ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន។ ធាតុ ១៦ ជា​អនិយ្យានិកៈ ធាតុ ២ ជា​និយ្យានិកៈ​ក៏​មាន ជា​អនិយ្យានិកៈ​ក៏​មាន។ ធាតុ ១៦ មិន​ទៀង ធាតុ ២ ទៀង​ក៏​មាន មិន​ទៀង​ក៏​មាន។ ធាតុ ១៦ ប្រកបដោយ​ឧត្តរៈ ធាតុ ២ ប្រកបដោយ​ឧត្តរៈ​ក៏​មាន មិន​មាន​ឧត្តរៈ​ក៏​មាន។ ធាតុ ១៦ មិន​មាន​រណៈ ធាតុ ២ ប្រកបដោយ​រណៈ​ក៏​មាន មិន​មាន​រណៈ​ក៏​មាន។

ចប់ បញ្ហា​បុច្ឆ​កៈ។
ចប់ ធាតុ​វិភង្គ។

ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 637647246255646898
ទៅកាន់ទំព័រ៖