ព្រះត្រៃបិដក ភាគ ៨០
[១៥០] បណ្តាទុក្ខទាំងនោះ សេចក្តីខ្សឹកខ្សួល តើដូចម្តេច។ ការទួញ ការទួញរៀបរាប់ អាការយំអណ្តឺតអណ្តក អាការយំបម្រះននៀល ភាពនៃការទួញ ភាពនៃការទួញរៀបរាប់ ការនិយាយ ការពោលរៀបរាប់ ការនិយាយរវើរវាយ ការនិយាយប៉ប៉ាច់ប៉ប៉ោច កិរិយានិយាយដដែលៗ ភាពនៃការនិយាយប៉ប៉ាច់ប៉ប៉ោច របស់សត្វ ដែលត្រូវសេចក្តីវិនាសញាតិប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសភោគៈប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសគឺរោគប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសសីលប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសគឺទិដ្ឋិប៉ះពាល់ក្តី (ឬ) ដែលប្រកបដោយសេចក្តីវិនាសណាមួយ ឬទុក្ខធម៌ណាមួយប៉ះពាល់ហើយ នេះហៅថា សេចក្តីខ្សឹកខ្សួល។
[១៥១] បណ្តាទុក្ខទាំងនោះ ការលំបាកកាយ តើដូចម្តេច។ សេចក្តីមិនស្រួល ប្រព្រឹត្តទៅក្នុងកាយ សេចក្តីទុក្ខ ប្រព្រឹត្តទៅក្នុងកាយ ការទទួលរងអារម្មណ៍មិនសប្បាយជាទុក្ខ ដែលកើតអំពីកាយសម្ផ័ស្ស វេទនា មិនស្រួល ជាទុក្ខ ដែលកើតអំពីកាយសម្ផ័ស្សណា នេះហៅថា ការលំបាកកាយ។
[១៥២] បណ្តាទុក្ខទាំងនោះ ការអាក់អន់ចិត្ត តើដូចម្តេច។ សេចក្តីរំខាន ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទុក្ខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលរងអារម្មណ៍មិនសប្បាយជាទុក្ខ ដែលកើតអំពីចេតោសម្ផ័ស្ស
ID: 637647247103459447
ទៅកាន់ទំព័រ៖