ព្រះត្រៃបិដក ភាគ ៨០

វេទនា មិន​សប្បាយ​ជា​ទុក្ខ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស​ណា នេះ​ហៅថា ការ​អាក់អន់​ចិត្ត។
 [១៥៣] បណ្តា​ទុក្ខ​ទាំងនោះ ការតានតឹង​ចិត្ត តើ​ដូចម្តេច។ សេចក្តី​តានតឹង​ចិត្ត សេចក្តី​ទង្គឹះ​ក្នុងចិត្ត ភាព​នៃ​ការតានតឹង​ចិត្ត ភាព​នៃ​ការ​ទង្គឹះ​ក្នុងចិត្ត របស់​សត្វ​ដែល​ត្រូវ​សេចក្តី​វិនាស​ញាតិ​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​ភោគៈ​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​គឺ​រោគ​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​សីល​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​គឺ​ទិដ្ឋិ​ប៉ះពាល់​ក្តី (ឬ) ដែល​ប្រកបដោយ​សេចក្តី​វិនាស​ណាមួយ ឬទុក្ខ​ធម៌​ណាមួយ​ប៉ះពាល់​ហើយ នេះ​ហៅថា ការតានតឹង​ចិត្ត។
 [១៥៤] បណ្តា​ទុក្ខ​ទាំងនោះ ការ​ជួប​ប្រសព្វ​ដោយ​សត្វ និង​សង្ខារ​មិនជា​ទីស្រឡាញ់ ជា​ទុក្ខ តើ​ដូចម្តេច។ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍​ទាំងឡាយ​ណា មិនជា​ទី​ប្រាថ្នា មិនជា​ទី​ត្រេកអរ មិនជា​ទីគាប់ចិត្ត​នៃ​បុគ្គល​ណា ក្នុង​លោក​នេះ ពុំ​នោះ​សោត ជន​ទាំងឡាយ​ណា ប្រាថ្នា​សេចក្តី​មិន​ចម្រើន ប្រាថ្នា​អំពើ​ឥតប្រយោជន៍ ប្រាថ្នា​សេចក្តី​មិន​សប្បាយ ប្រាថ្នា​សេចក្តី​មិន​ក្សេម​ចាក​យោ​គៈ ចំពោះ​បុគ្គល​នោះ ការ​ជួបគ្នា ការ​ជួប​ប្រសព្វគ្នា ការ​ជួបជុំគ្នា ការ​នៅ​ច្រឡំ​គ្នា​ដោយ​អារម្មណ៍​ទាំង​ឡាយ​នោះៗ នេះ​ហៅថា ការ​ជួប​ប្រសព្វ​ដោយ​សត្វ និង​សង្ខារ​មិនជា​ទីស្រឡាញ់ ជា​ទុក្ខ។
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 637647247882365730
ទៅកាន់ទំព័រ៖