ព្រះត្រៃបិដក ភាគ ៨០
មិនទាន់ស្ទុះឡើង ជាអនាគត សង្រ្គោះដោយចំណែកជាអនាគត បានដល់មហាភូតរូបទាំង ៤ ផង ឧបាទាយរូបនៃមហាភូតរូប ៤ ផង នេះហៅថា រូបជាអនាគត។ បណ្តារូបទាំងនោះ រូបជាបច្ចុប្បន្ន តើដូចមេ្តច។ រូបណា កំពុងកើត កំពុងមាន កំពុងដុះដាល កំពុងវិលមក កំពុងត្រឡប់មក កំពុងប្រាកដ កំពុងលេចឡើង កំពុងដុះឡើង កំពុងតាំងឡើង កំពុងស្ទុះឡើង ជាបច្ចុប្បន្ន សង្រ្គោះដោយចំណែកជាបច្ចុប្បន្ន បានដល់មហាភូតរូបទាំង ៤ ផង ឧបាទាយរូបនៃមហាភូតរូប ៤ ផង នេះហៅថា រូបជាបច្ចុប្បន្ន។
[៤] បណា្តរូបទាំងនោះ អជ្ឈត្តរូប តើដូចមេ្តច។ រូបណា ជាខាងក្នុង អាស្រ័យខ្លួន កើតចំពោះខ្លួន ជារូបរបស់បុគ្គលមា្នក់ៗ ដែលឧបាទានកួចកាន់មាំ របស់សត្វទាំងឡាយនោះៗ បានដល់មហាភូតរូបទាំង ៤ ផង ឧបាទាយរូបនៃមហាភូតរូប ៤ ផង នេះហៅថា អជ្ឈត្តរូប។ បណា្តរូបទាំងនោះ ពហិទ្ធារូប តើដូចមេ្តច។ រូបណាជាខាងក្នុង អាស្រ័យខ្លួន កើតចំពោះខ្លួន ជារូបរបស់បុគ្គលមា្នក់ៗ ដែលឧបាទានកួចកាន់មាំ របស់ពួកសត្វដទៃ របស់ពួកបុគ្គលដទៃនោះៗ បានដល់មហាភូតរូបទាំង ៤ ផង ឧបាទាយរូបនៃមហាភូតរូប ៤ ផង នេះហៅថា ពហិទ្ធារូប។
[៥] បណា្តរូបទាំងនោះ ឱឡារិករូប តើដូចម្តេច។ ចកា្ខយតន: (អាយតន: គឺចក្ខុ)។បេ។ ផោដ្ឋពា្វយតន: (អាយតន:គឺផ្សព្វ) នេះហៅថា ឱឡារិករូប។ បណា្តរូបទាំងនោះ សុខុមរូប តើដូចម្តេច។
ID: 637647152985609716
ទៅកាន់ទំព័រ៖