ព្រះត្រៃបិដក ភាគ ៨០

បណ្តា​វិញ្ញាណ​ទាំងនោះ វិញ្ញាណ​ជា​បច្ចុប្បន្ន តើ​ដូចម្តេច។ វិញ្ញាណ​ណា កំពុង​កើត កំពុង​មាន កំពុង​ដុះដាល កំពុង​វិល​មក កំពុង​ត្រឡប់​មក កំ​ពុង​បា្រ​កដ កំពុង​លេចឡើង កំពុង​ដុះឡើង កំពុង​តាំង​ឡើង កំពុង​ស្ទុះឡើង ជា​បច្ចុប្បន្ន សង្រ្គោះ​ដោយ​ចំណែក​ជា​បច្ចុប្បន្ន បាន​ដល់​ចក្ខុវិញ្ញាណ។បេ។ មនោវិញ្ញាណ នេះ​ហៅថា វិញ្ញាណ​ជា​បច្ចុប្បន្ន។
 [២៨] បណ្តា​វិញ្ញាណ​ទាំងនោះ អជ្ឈត្ត​វិញ្ញាណ តើ​ដូចម្តេច។ វិញ្ញាណ​ណា ជា​ខាងក្នុង អាស្រ័យ​ខ្លួន កើត​ចំពោះខ្លួន ជា​វិញ្ញាណ​របស់​បុគ្គល​ម្នា​ក់ៗ ដែល​កួច​កាន់មាំ របស់​សត្វ​ទាំង​ឡាយ​នោះៗ បាន​ដល់​ចក្ខុវិញ្ញាណ។បេ។ មនោវិញ្ញាណ នេះ​ហៅថា អជ្ឈត្ត​វិញ្ញាណ។ បណ្តា​វិញ្ញាណ​ទាំងនោះ ពហិ​ទ្ធា​វិញ្ញាណ តើ​ដូចម្តេច។ វិញ្ញាណ​ណា ជា​ខាងក្នុង អាស្រ័យ​ខ្លួន កើត​ចំពោះខ្លួន ជា​វិញ្ញាណ​របស់​បុគ្គល​ម្នា​ក់ៗ ដែល​កួច​កាន់មាំ របស់​សត្វ​ដទៃ របស់​បុគ្គល​ដទៃ​នោះៗ បាន​ដល់​ចក្ខុវិញ្ញាណ។បេ។ មនោវិញ្ញាណ នេះ​ហៅថា ពហិ​ទ្ធា​វិញ្ញាណ។
 [២៩] បណ្តា​វិញ្ញាណ​ទាំងនោះ ឱឡារិក​វិញ្ញាណ និង​សុខុម​វិញ្ញាណ តើ​ដូចម្តេច។វិញ្ញាណ​ជាអកុសល ហៅថា​ឱឡារិក​វិញ្ញាណ វិញ្ញាណ​ជាកុសល និង​អព្យាក្រឹត ហៅថា​សុខុម​វិញ្ញាណ វិញ្ញាណ​ជាកុសល និង​អកុសល ហៅថា​ឱឡារិក​វិញ្ញាណ វិញ្ញាណ​ជា​អព្យាក្រឹត ហៅថា​សុខុម​វិញ្ញាណ វិញ្ញាណ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​ទុក្ខ ហៅថា​ឱឡារិក​វិញ្ញាណ
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 637647157863422294
ទៅកាន់ទំព័រ៖