ព្រះត្រៃបិដក ភាគ ៨០

 [១៥៩] តណ្ហា​នុ៎ះ កាល​កើតឡើង រមែង​កើត​ក្នុង​ទីណា កាល​តាំងនៅ រមែង​តាំងនៅ​ក្នុង​ទីណា។ អារម្មណ៍​ណា មាន​សភាព​គួរ​ស្រឡាញ់ មាន​សភាព​គួរ​ត្រេកអរ​ក្នុង​លោក តណ្ហា​នុ៎ះ កាល​កើតឡើង រមែង​កើត​ក្នុង​អារម្មណ៍​នុ៎ះ កាល​តាំងនៅ រមែង​តាំងនៅ​ក្នុង​អារម្មណ៍​នុ៎ះ។ អារម្មណ៍​អ្វី​ហ្ន៎ មាន​សភាព​គួរ​ស្រឡាញ់ មាន​សភាព​គួរ​ត្រេកអរ ក្នុង​លោក។ ចក្ខុ មាន​សភាព​គួរ​ស្រឡាញ់ មាន​សភាព​គួរ​ត្រេកអរ​ក្នុង​លោក តណ្ហា​នុ៎ះ កាល​កើតឡើង រមែង​កើត​ក្នុង​ចក្ខុ​នុ៎ះ កាល​តាំងនៅ រមែង​តាំងនៅ​ក្នុង​ចក្ខុ​នុ៎ះ សោតៈ។បេ។ ឃានៈ ជិវ្ហា កាយ មនោ មាន​សភាព​គួរ​ស្រឡាញ់ មាន​សភាព​គួរ​ត្រេកអរ​ក្នុង​លោក តណ្ហា​នុ៎ះ កាល​កើតឡើង រមែង​កើត​ក្នុង​មនោ​នុ៎ះ កាល​តាំងនៅ រមែង​តាំងនៅ​ក្នុង​មនោ​នុ៎ះ។ រូប​ទាំងឡាយ មាន​សភាព​គួរ​ស្រឡាញ់ មាន​សភាព​គួរ​ត្រេកអរ ក្នុង​លោក តណ្ហា​នុ៎ះ កាល​កើតឡើង រមែង​កើត​ក្នុង​រូប​នុ៎ះ កាល​តាំងនៅ រមែង​តាំងនៅ​ក្នុង​រូប​នុ៎ះ សំឡេង។បេ។ ក្លិន រស ផ្សព្វ ធម៌​ទាំងឡាយ មាន​សភាព​គួរ​ស្រឡាញ់ មាន​សភាព​គួរ​ត្រេកអរ​ក្នុង​លោក តណ្ហា​នុ៎ះ កាល​កើតឡើង រមែង​កើត​ក្នុង​ធម៌​នុ៎ះ កាល​តាំងនៅ រមែង​តាំងនៅ​ក្នុង​ធម៌​នុ៎ះ។ ចក្ខុវិញ្ញាណ មាន​សភាព​គួរ​ស្រឡាញ់ មាន​សភាព​គួរ​ត្រេកអរ ក្នុង​លោក តណ្ហា​នុ៎ះ កាល​កើតឡើង រមែង​កើត​ក្នុង​ចក្ខុវិញ្ញាណ​នុ៎ះ កាល​តាំងនៅ រមែង​តាំងនៅ​ក្នុង​ចក្ខុវិញ្ញាណ​នុ៎ះ
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 637647248623146890
ទៅកាន់ទំព័រ៖