ព្រះត្រៃបិដក ភាគ ៨០
សោតវិញ្ញាណ។បេ។ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងមនោវិញ្ញាណនុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងមនោវិញ្ញាណនុ៎ះ។ ចក្ខុសម្ផ័ស្ស មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងចក្ខុសម្ផ័ស្សនុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងចក្ខុសម្ផ័ស្សនុ៎ះ សោតសម្ផ័ស្ស។បេ។ ឃានសម្ផ័ស្ស ជិវ្ហាសម្ផ័ស្ស កាយសម្ផ័ស្ស មនោសម្ផ័ស្ស មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងមនោសម្ផ័ស្សនុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងមនោសម្ផ័ស្សនុ៎ះ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងវេទនា ដែលកើតអំពីចក្ខុសម្ផ័ស្សនុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងវេទនា ដែលកើតអំពីចក្ខុសម្ផ័ស្សនុ៎ះ វេទនាកើតអំពីសោតសម្ផ័ស្ស។បេ។ វេទនាកើតអំពីឃានសម្ផ័ស្ស វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស វេទនាកើតអំពីកាយសម្ផ័ស្ស វេទនាកើតអំពីមនោសម្ផ័ស្ស មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងវេទនា ដែលកើតអំពីមនោសម្ផ័ស្សនុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងវេទនា ដែលកើតអំពីមនោសម្ផ័ស្សនុ៎ះ។ រូបសញ្ញា
ID: 637647248838929746
ទៅកាន់ទំព័រ៖