ព្រះត្រៃបិដក ភាគ ៨០
មានភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងរូបសញ្ញានុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងរូបសញ្ញានុ៎ះ សទ្ទសញ្ញា។បេ។ គន្ធសញ្ញា រសសញ្ញា ផោដ្ឋព្វសញ្ញា ធម្មសញ្ញា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងធម្មសញ្ញានុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងធម្មសញ្ញានុ៎ះ។ រូបសញ្ចេតនា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងរូបសញ្ចេតនានុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងរូបសញ្ចេតនានុ៎ះ សទ្ទសញ្ចេតនា។បេ។ គន្ធសញ្ចេតនា រសសញ្ចេតនា ផោដ្ឋព្វសញ្ចេតនា ធម្មសញ្ចេតនា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងធម្មសញ្ចេតនានុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងធម្មសញ្ចេតនានុ៎ះ។ រូបតណ្ហា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងរូបតណ្ហានុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងរូបតណ្ហានុ៎ះ សទ្ទតណ្ហា។បេ។ គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងធម្មតណ្ហានុ៎ះ កាលតាំងនៅ រមែងតាំងនៅ ក្នុងធម្មតណ្ហានុ៎ះ។
ID: 637647249034553252
ទៅកាន់ទំព័រ៖