ព្រះត្រៃបិដក ភាគ ៨០

សេចក្តី​ត្រិះរិះ​រូប មាន​សភាព​គួរ​ស្រឡាញ់ មាន​សភាព​គួរ​ត្រេកអរ ក្នុង​លោក តណ្ហា​នុ៎ះ កាល​កើតឡើង រមែង​កើត​ក្នុង​សេចក្តី​ត្រិះរិះ​រូប​នុ៎ះ កាល​តាំងនៅ រមែង​តាំងនៅ​ក្នុង​សេចក្តី​ត្រិះរិះ​រូប​នុ៎ះ សេចក្តី​ត្រិះរិះ​សំឡេង។បេ។ សេចក្តី​ត្រិះរិះ​ក្លិន សេចក្តី​ត្រិះរិះ​រស សេចក្តី​ត្រិះរិះ​ផោដ្ឋព្វៈ សេចក្តី​ត្រិះរិះ​ធម៌ មាន​សភាព​គួរ​ស្រឡាញ់ មាន​សភាព​គួរ​ត្រេកអរ​ក្នុង​លោក តណ្ហា​នុ៎ះ កាល​កើតឡើង រមែង​កើត​ក្នុង​សេចក្តី​ត្រិះរិះ​ធម៌​នុ៎ះ កាល​តាំងនៅ រមែង​តាំងនៅ​ក្នុង​សេចក្តី​ត្រិះរិះ​ធម៌​នុ៎ះ។ ការពិចារណា​រូប មាន​សភាព​គួរ​ស្រឡាញ់ មាន​សភាព​គួរ​ត្រេកអរ​ក្នុង​លោក តណ្ហា​នុ៎ះ កាល​កើតឡើង រមែង​កើត​ក្នុង​ការពិចារណា​រូប​នុ៎ះ កាល​តាំងនៅ រមែង​តាំងនៅ​ក្នុង​ការពិចារណា​រូប​នុ៎ះ ការពិចារណា​សំឡេង។បេ។ ការពិចារណា​ក្លិន ការពិចារណា​រស ការពិចារណា​ផ្សព្វ ការពិចារណា​ធម៌ មាន​សភាព​គួរ​ស្រឡាញ់ មាន​ភាព​គួរ​ត្រេកអរ​ក្នុង​លោក តណ្ហា​នុ៎ះ កាល​កើតឡើង រមែង​កើត​ក្នុង​ការពិចារណា​ធម៌​នុ៎ះ កាល​តាំងនៅ រមែង​តាំងនៅ​ក្នុង​ការពិចារណា​ធម៌​នុ៎ះ។

នេះ​ហៅថា ទុក្ខសមុទយ​អរិយសច្ច។


 [១៦០] បណ្តា​អរិយសច្ច​ទាំង ៤ នោះ ទុក្ខនិរោធ​អរិយសច្ច តើ​ដូចម្តេច។ ការ​វិនាស និង​ការ​រលត់ ដោយ​ឥត​សេសសល់ សភាវៈ​លះបង់ ការ​ទម្លាក់​ចោល ការ​ជម្រុះ​ចោល ការ​មិន​មាន​អាល័យ​ចំពោះ​តណ្ហា​នោះ​ឯង (នេះ​ហៅថា ទុក្ខនិរោធ​អរិយសច្ច)។
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 637647249327678115
ទៅកាន់ទំព័រ៖