ព្រះត្រៃបិដក ភាគ ៨០
[១៦១] តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងទីណា កាលរលត់ រមែងរលត់ក្នុងទីណា។ អារម្មណ៍ណា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ ក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងអារម្មណ៍នុ៎ះ កាលរលត់ រមែងរលត់ក្នុងអារម្មណ៍នុ៎ះ។ អារម្មណ៍អី្វហ្ន៎ ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក។ ចក្ខុ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងចក្ខុនុ៎ះ កាលរលត់ រមែងរលត់ក្នុងចក្ខុនុ៎ះ សោតៈ។បេ។ ឃានៈ ជិវ្ហា កាយ មនោ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ ក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងមនោនុ៎ះ កាលរលត់ រមែងរលត់ក្នុងមនោនុ៎ះ។ រូបទាំងឡាយ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងរូបនុ៎ះ កាលរលត់ រមែងរលត់ក្នុងរូបនុ៎ះ សំឡេង។បេ។ ក្លិន រស ផ្សព្វ ធម៌ទាំងឡាយ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងធម៌នុ៎ះ កាលរលត់ រមែងរលត់ក្នុងធម៌នុ៎ះ។ ចក្ខុវិញ្ញាណ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ
ID: 637647249531271943
ទៅកាន់ទំព័រ៖