ព្រះត្រៃបិដក ភាគ ៨០
កាលបុគ្គលលះបង់ រមែងលះបង់ក្នុងចក្ខុវិញ្ញាណនុ៎ះ កាលរលត់ រមែងរលត់ក្នុងចក្ខុវិញ្ញាណនុ៎ះ សោតវិញ្ញាណ។បេ។ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងមនោវិញ្ញាណនុ៎ះ កាលរលត់ រមែងរលត់ក្នុងមនោវិញ្ញាណនុ៎ះ។ ចក្ខុសម្ផ័ស្ស មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងចក្ខុសម្ផ័ស្សនុ៎ះ កាលរលត់ រមែងរលត់ក្នុងចក្ខុសម្ផ័ស្សនុ៎ះ សោតសម្ផ័ស្ស។បេ។ ឃានសម្ផ័ស្ស ជិវ្ហាសម្ផ័ស្ស កាយសម្ផ័ស្ស មនោសម្ផ័ស្ស មានសភាពគួរស្រឡាញ់ មានសភាពគូរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងមនោសម្ផ័ស្សនុ៎ះ កាលរលត់ រមែងរលត់ក្នុងមនោសម្ផ័ស្សនុ៎ះ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងវេទនា ដែលកើតអំពីចក្ខុសម្ផ័ស្សនុ៎ះ កាលរលត់ រមែងរលត់ក្នុងវេទនា ដែលកើតអំពីចក្ខុសម្ផ័ស្សនុ៎ះ វេទនាកើតអំពីសោតសម្ផ័ស្ស។បេ។ វេទនាកើតអំពីឃានសម្ផ័ស្ស វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស វេទនាកើតអំពីកាយសម្ផ័ស្ស
ID: 637647249715803269
ទៅកាន់ទំព័រ៖