ព្រះត្រៃបិដក ភាគ ៨០
វេទនាកើតអំពីមនោសម្ផ័ស្ស មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងវេទនាដែលកើតអំពីមនោសម្ផ័ស្សនុ៎ះ កាលរលត់ រមែងរលត់ ក្នុងវេទនាដែលកើតអំពីមនោសម្ផ័ស្សនុ៎ះ។ រូបសញ្ញា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងរូបសញ្ញនុ៎ះ កាលរលត់ រមែងរលត់ក្នុងរូបសញ្ញានុ៎ះ សទ្ទសញ្ញា។បេ។ គន្ធសញ្ញា រសសញ្ញា ផោដ្ឋព្វសញ្ញា ធម្មសញ្ញា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងធម្មសញ្ញានុ៎ះ កាលរលត់ រមែងរលត់ក្នុងធម្មសញ្ញានុ៎ះ។ រូបសញ្ចេតនា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងរូបសញ្ចេតនានុ៎ះ កាលរលត់ រមែងរលត់ក្នុងរូបសញ្ចេតនានុ៎ះ សទ្ទសញ្ចេតនា។បេ។ គន្ធសញ្ចេតនា រសសញ្ចេតនា ផោដ្ឋព្វសញ្ចេតនា ធម្មសញ្ចេតនា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងធម្មសញ្ចេតនានុ៎ះ កាលរលត់ រមែងរលត់ក្នុងធម្មសញ្ចេតនានុ៎ះ។ រូបតណ្ហា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងរូបតណ្ហានុ៎ះ កាលរលត់ រមែងរលត់ក្នុងរូបតណ្ហានុ៎ះ សទ្ទតណ្ហា
ID: 637647249932521860
ទៅកាន់ទំព័រ៖