ព្រះត្រៃបិដក ភាគ ៨០
។បេ។ គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងធម្មតណ្ហានុ៎ះ កាលរលត់ រមែងរលត់ក្នុងធម្មតណ្ហានុ៎ះ។ រូបវិតក្កៈ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងរូបវិតក្កៈនុ៎ះ កាលរលត់ រមែងរលត់ក្នុងរូបវិតក្កៈនុ៎ះ សទ្ទវិតក្កៈ។បេ។ គន្ធវិតក្កៈ រសវិតក្កៈ ផោដ្ឋព្វវិតក្កៈ ធម្មវិតក្កៈ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងធម្មវិតក្កៈនុ៎ះ កាលរលត់ រមែងរលត់ក្នុងធម្មវិតក្កៈនុ៎ះ។ រូបវិចារៈ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងរូបវិចារៈនុ៎ះ កាលរលត់ រមែងរលត់ក្នុងរូបវិចារៈនុ៎ះ សទ្ទវិចារៈ។បេ។ គន្ឋវិចារៈ រសវិចារៈ ផោដ្ឋព្វវិចារៈ ធម្មវិចារៈ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងធម្មវិចារៈនុ៎ះ កាលរលត់ រមែងរលត់ក្នុងធម្មវិចារៈនុ៎ះ។
នេះហៅថា ទុក្ខនិរោធអរិយសច្ច។
ID: 637647250145646863
ទៅកាន់ទំព័រ៖