ព្រះត្រៃបិដក ភាគ ៨០

វិញ្ញាណ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ​ផង ជា​អទុ​ក្ខម​សុខ​ផង ហៅថា​សុខុមញ្ញាណ វិញ្ញាណ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ និង​ទុក្ខ ហៅថា​ឱឡារិក​វិញ្ញាណ វិញ្ញាណ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​អទុ​ក្ខម​សុខ ហៅថា​សុខុម​វិញ្ញាណ វិញ្ញាណ​របស់​បុគ្គល​មិន​មាន​សមាបត្តិ ហៅថា​ឱឡារិក​វិញ្ញាណ វិញ្ញាណ​របស់​បុគ្គល​មាន​សមា​បតិ្ត ហៅថា​សុខុម​វិញ្ញាណ វិញ្ញាណ​ប្រកបដោយ​អាសវៈ ហៅថា​ឱឡារិក​វិញ្ញាណ វិញ្ញាណ​មិន​មាន​អាសវៈ ហៅថា​សុខុម​វិញ្ញាណ មូយ​ទៀត ឱឡារិក​វិញ្ញាណ បើ​ប្រៀបផ្ទឹម​នឹង​វិញ្ញា​ណនោះៗ បណិ្ឌ​តគប្បី​ឃើញថា ដូច​សុខុម​វិញ្ញាណ​ដែរ។
 [៣០] បណ្តា​វិញ្ញាណ​ទាំងនោះ ហីន​វិញ្ញាណ និង​បណីត​វិញ្ញាណ តើ​ដូចម្តេច។ វិញ្ញាណ​ជាអកុសល ហៅថា​ហីន​វិញ្ញាណ វិញ្ញាណ​ជាកុសល និង​អព្យាក្រឹត ហៅថា​បណីត​វិញ្ញាណ វិញ្ញាណ​ជាកុសល និង​អកុសល ហៅថា​ហីន​វិញ្ញាណ វិញ្ញាណ​ជា​អព្យា​ក្រឹត្យ ហៅថា​បណីត វិញ្ញាណ វិញ្ញាណ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​ទុក្ខ ហៅថា​ហីន​វិញ្ញាណ វិញ្ញាណ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ​ផង ជា​អទុ​ក្ខម​សុខ​ផង ហៅថា​បណីត​វិញ្ញាណ វិញ្ញាណ​ដែល​សម្ប​ត្ត​ដោយ​វេទនា​ជា​សុខ និង​ទុក្ខ ហៅថា​ហីន​វិញ្ញាណ វិញ្ញាណ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​អទុ​ក្ខម​សុខ ហៅថា​បណីត​វិញ្ញាណ វិញ្ញាណ​របស់​បុគ្គល​មិន​មាន​សមា​បតិ្ត ហៅថា​ហីន​វិញ្ញាណ វិញ្ញាណ​របស់​បុគ្គល​មាន​សមាបត្តិ ហៅថា​បណីត​វិញ្ញាណ
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 637647158165140962
ទៅកាន់ទំព័រ៖