ព្រះត្រៃបិដក ភាគ ៨០

ភិក្ខុ​មានចិត្ត​នឿយណាយ​ចាក​បីតិ​ហើយ ប្រកបដោយ​ឧបេក្ខា មានស្មារតី​ល្អ ជា​អ្នកដឹងខ្លួន​ដោយ​ប្រពៃ បាន​ទទួល​នូវ​សុខ​ដោយ​នាមកាយ ព្រះ​អរិយៈ​ទាំងឡាយ តែង​សរសើរ​បុគ្គល​ដែល​បាន​ឈាន ទី៣ នោះ​ថា បុគ្គល​ដែល​បាន​ឈាន ទី៣ រមែង​ប្រកបដោយ​ឧបេក្ខា មានស្មារតី​ល្អ មានធម៌​ជា​គ្រឿង​នៅជា​សុខ ដូច្នេះ ព្រោះ​ហេតុ​នៃ​ឈាន ទី៣ ណា ក៏បាន​ដល់​នូវ​ឈាន ទី៣ នោះ ភិក្ខុ​បាន​លះបង់​សុខ និង​ទុក្ខ​អស់ហើយ មាន​សោមនស្ស និង​ទោមនស្ស​អស់ហើយ ក្នុង​កាលមុន ក៏បាន​ដល់​នូវ​ឈាន ទី៤ មាន​វេទនា​មិនមែន​ទុក្ខ មិនមែន​សុខ គឺ​ឧបេក្ខា មានសតិ​ដ៏​បរិសុទ្ធ​ដោយ​ឧបេក្ខា ហើយ​សម្រេចសម្រាន្ត​នៅ នេះ​ហៅថា សម្មាសមាធិ។ នេះ​ហៅថា ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច។

ចប់ សុត្តន្ត​ភា​ជនីយ។


 [១៧១] សច្ចៈ ៤ គឺ ទុក្ខ ១ ទុក្ខ​សមុទ័យ ១ ទុក្ខនិរោធ ១ ទុក្ខនិរោធ​គាមិនី​បដិបទា ១។
 [១៧២] បណ្តា​សច្ចៈ​ទាំង ៤ នោះ ទុក្ខ​សមុទ័យ តើ​ដូចម្តេច។ តណ្ហា នេះ​ហៅថា ទុក្ខ​សមុទ័យ។
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 637647251248459485
ទៅកាន់ទំព័រ៖