ព្រះត្រៃបិដក ភាគ ៨០

 [១៧៦] បណ្តា​មគ្គ​មាន​អង្គ ៨ នោះ សម្មាទិដ្ឋិ តើ​ដូចម្តេច។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការយល់​ត្រូវ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សម្មាទិដ្ឋិ។
 [១៧៧] បណ្តា​មគ្គ​មាន​អង្គ ៨ នោះ សម្មាសង្កប្បៈ តើ​ដូចម្តេច។ សេចក្តី​ត្រិះរិះ សេចក្តី​ត្រិះ​រិះ​ផ្សេងៗ។បេ។ សេចក្តី​ត្រិះរិះ​ត្រូវ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សម្មាសង្កប្បៈ។
 [១៧៨] បណ្តា​មគ្គ​មាន​អង្គ ៨ នោះ សម្មាវាចា តើ​ដូចម្តេច។ ការ​វាង ការ​គេច​ចេញ ការ​ចៀស ការ​វៀរចាក​វចីទុច្ចរិត​ទាំង ៤ គឺ កិរិយា​មិន​ធើ្វ កិរិយា​មិន​សាង កិរិយា​មិន​ល្មើស ការ​មិន​ប្រព្រឹត្ត​កន្លង​វេលា ការ​សម្លាប់​ហេតុ ការ​ពោល​ត្រូវ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សម្មាវាចា។
 [១៧៩] បណ្តា​មគ្គ​មាន​អង្គ ៨ នោះ សម្មា​កម្មន្តៈ តើ​ដូចម្តេច។ ការ​វាង ការ​គេច​ចេញ ការ​ចៀស ការ​វៀរចាក​កាយទុច្ចរិត​ទាំង ៣ គឺ កិរិយា​មិន​ធ្វើ កិរិយា​មិន​សាង កិរិយា​មិន​ល្មើស ការ​មិន​ប្រព្រឹត្ត​កន្លង​វេលា ការ​សម្លាប់​ហេតុ ការងារ​ត្រូវ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សម្មា​កម្មន្តៈ។
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 637647251858459386
ទៅកាន់ទំព័រ៖