ព្រះត្រៃបិដក ភាគ ៨០

 [១៨០] បណ្តា​មគ្គ​មាន​អង្គ ៨ នោះ សម្មាអាជីវៈ តើ​ដូចម្តេច។ ការ​វាង ការ​គេច​ចេញ ការ​ចៀស ការ​វៀរចាក​ការ​ចិញ្ចឹមជីវិត​ខុស គឺ​កិរិយា​មិន​ធើ្វ កិរិយា​មិន​សាង កិរិយា​មិន​ល្មើស ការ​មិន​ប្រព្រឹត្ត​កន្លង​វេលា ការ​សម្លាប់​ហេតុ ការ​ចិញ្ចឹមជីវិត​ត្រូវ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សម្មាអាជីវៈ។
 [១៨១] បណ្តា​មគ្គ មាន​អង្គ ៨ នោះ សម្មា​វាយាមៈ តើ​ដូចម្តេច។ ការ​ប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត។បេ។ សេចក្តី​ព្យាយាម​ត្រូវ វីរិយ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សម្មា​វាយាមៈ។
 [១៨២] បណ្តា​មគ្គ​មាន​អង្គ ៨ នោះ សម្មាសតិ តើ​ដូចម្តេច។ ការ​រលឹក ការ​នឹកឃើញ។បេ។ សតិ​ត្រឹមត្រូវ សតិ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សម្មាសតិ។
 [១៨៣] បណ្តា​មគ្គ​មាន​អង្គ ៨ នោះ សម្មាសមាធិ តើ​ដូចម្តេច។ ការ​តម្កល់ចិត្ត។បេ។ សមាធិ​ត្រូវ សមា​ធិ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សម្មាសមាធិ។
 នេះ​ហៅថា ទុក្ខនិរោធ​គាមិនី​បដិបទា ពួក​ធម៌​ដ៏​សេស ដែល​សម្បយុត្ត​ដោយ​ទុក្ខនិរោធ​គាមិនី​បដិបទា (ក៏​ហៅថា ទុក្ខនិរោធ​គាមិនី​បដិបទា​ដែរ)។
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 637647252262990658
ទៅកាន់ទំព័រ៖