ព្រះត្រៃបិដក ភាគ ៨០
[១៨៤] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខសមុទ័យ តើដូចម្តេច។ តណ្ហា និងពួកកិលេសដ៏សេស នេះហៅថា ទុក្ខសមុទ័យ។
[១៨៥] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខ តើដូចម្តេច។ ពួកអកុសលធម៌ដ៏សេសក្តី ពួកកុសលមូលទាំង ៣ ប្រព្រឹត្តទៅជាមួយនឹងអាសវៈដ៏សេសក្តី ពួកកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី ពួកវិបាកនៃកុសលធម៌ និងអកុសលធម៌ទាំងឡាយ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី ទាំងពួកធម៌ណា ដែលជាកិរិយា មិនមែនកុសល មិនមែនអកុសល មិនមែនកម្មវិបាកក្តី រូបទាំងអស់ក្តី នេះហៅថា ទុក្ខ។
[១៨៦] បណ្តាសច្ចៈទាំង៤ នោះ ទុក្ខនិរោធ តើដូចម្តេច។ កិរិយាលះនូវតណ្ហាផង នូវកិលេសទាំងឡាយដ៏សេសផង នេះហៅថា ទុក្ខនិរោធ។
[១៨៧] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខនិរោធគាមិនីបដិបទា តើដូចម្តេច។ សម័យណា ភិក្ខុក្នុងសាសនានេះ ចម្រើនលោកុត្តរជ្ឈាន ជាទីស្រោចស្រង់ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ក៏បានដល់នូវបឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា សម័យនោះ មគ្គមានអង្គ ៨ គឺ
ID: 637647252626428122
ទៅកាន់ទំព័រ៖