ព្រះត្រៃបិដក ភាគ ៨០

ក៏បាន​ដល់​បឋមជ្ឈាន ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា សម័យ​នោះ មគ្គ​មាន​អង្គ ៨ គឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ ក៏​កើតមាន នេះ​ហៅថា ទុក្ខនិរោធ​គាមិនី​បដិបទា ពួក​ធម៌​ដ៏​សេស ដែល​សម្បយុត្ត​ដោយ​ទុក្ខនិរោធ​គាមិនី​បដិបទា (ក៏​ហៅថា ទុក្ខនិរោធ​គាមិនី​បដិបទា​ដែរ)។
 [១៩២] បណ្តា​សច្ចៈ​ទាំង ៤ នោះ ទុក្ខ​សមុទ័យ តើ​ដូចម្តេច។ តណ្ហា​ក្តី ពួក​កិលេស​ដ៏​សេស​ក្តី ពួក​អកុសលធម៌​ដ៏​សេស​ក្តី កុសល​មូល​ទាំង ៣ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក្តី នេះ​ហៅថា ទុក្ខ​សមុទ័យ។
 [១៩៣] បណ្តា​សច្ចៈ​ទាំង ៤ នោះ ទុក្ខ តើ​ដូចម្តេច។ ពួក​កុសលធម៌ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ដ៏​សេស​ក្តី ពួក​វិបាក​នៃ​កុសលធម៌ និង​អកុសលធម៌​ទាំងឡាយ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក្តី ទាំង​ពួក​ធម៌​ណា ដែល​ជា​កិរិយា មិនមែន​កុសល មិនមែន​អកុសល មិនមែន​កម្មវិបាក​ក្តី រូប​ទាំងអស់​ក្តី នេះ​ហៅថា ទុក្ខ។
 [១៩៤] បណ្តា​សច្ចៈ​ទាំង ៤ នោះ ទុក្ខនិរោធ តើ​ដូចម្តេច។ កិរិយា​លះ​នូវ​តណ្ហា​ក្តី នូវ​ពួក​កិលេស​ដ៏​សេស​ក្តី នូវ​ពួក​អកុសលធម៌​ដ៏​សេស​ក្តី នូវ​ពួក​កុសល​មូល​ទាំង ៣ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក្តី នេះ​ហៅថា ទុក្ខនិរោធ។
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 637647253249396993
ទៅកាន់ទំព័រ៖