ព្រះត្រៃបិដក ភាគ ៨០

វិញ្ញាណ​ដែល​ប្រកបដោយ​អាសវៈ ហៅថា ហីន​វិញ្ញាណ វិញ្ញាណ​មិន​មាន​អាសវៈ ហៅថា​បណីត​វិញ្ញាណ មួយទៀត ហីន​វិញ្ញាណ បើ​ប្រៀបផ្ទឹម​នឹង​វិញ្ញា​ណនោះៗ បណិ្ឌ​តគប្បី​ឃើញថា ដូច​បណីត​វិញ្ញាណ​ដែរ។
 [៣១] បណ្តា​វិញ្ញាណ​ទាំងនោះ ទូ​រេ​វិញ្ញាណ តើ​ដូចម្តេច។ វិញ្ញាណ​ជាអកុសល ឆា្ងយ​អំពី​វិញ្ញាណ​ជាកុសល និង​អព្យាក្រឹត វិញ្ញាណ​ជាកុសល និង​អព្យាក្រឹត ឆា្ងយ​អំពី​វិញ្ញាណ​អកុសល វិញ្ញាណ​ជាកុសល ឆា្ងយ​អំពី​វិញ្ញាណ​ជាកុសល និង​អព្យាក្រឹត វិញ្ញាណ​ជាអកុសល និង​អព្យាក្រឹត ឆា្ងយ​អំពី​វិញ្ញាណ​ជាកុសល វិញ្ញាណ​ជា​អព្យាក្រឹត ឆា្ងយ​អំពី​វិញ្ញាណ​ជាកុសល និង​អកុសល វិញ្ញាណ​ជាកុសល និង​អកុសល ឆ្ងាយ​អំពី​វិញ្ញាណ​ជា​អព្យាក្រឹត វិញ្ញាណ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​ទុក្ខ ឆា្ងយ​អំពី​វិញ្ញាណ​ដ៏​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ​ផង ជា​អទុ​ក្ខម​សុខ​ផង វិញ្ញាណ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ​ផង ជា​អទុ​ក្ខម​សុខ​ផង ឆ្ងាយ​អំពី​វិញ្ញាណ​ដ៏​សម្បយុត្ត​ដោយ​វេទនា​ជា​ទុក្ខ វិញ្ញាណ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ ឆ្ងាយ​អំពី​វិញ្ញាណ​ដ៏​សម្បយុត្ត​ដោយ​វេទនា​ជា​ទុក្ខ​ផង ជា​អទុ​ក្ខម​សុខ​ផង វិញ្ញាណ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​ទុក្ខ​ផង ជា​អទុ​ក្ខម​សុខ​ផង ឆ្ងាយ​អំពី​វិញ្ញាណ​ដ៏​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 637647158376234729
ទៅកាន់ទំព័រ៖