ព្រះត្រៃបិដក ភាគ ៨០

 [២០២] បណ្តា​សច្ចៈ​ទាំង ៤ នោះ ទុក្ខ តើ​ដូចម្តេច។ ពួក​កិលេស​ដ៏​សេស​ក្តី ពួក​អកុសលធម៌​ដ៏​សេស​ក្តី ពួក​កុសល​មូល​ទាំង ៣ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក្តី ពួក​កុសលធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ដ៏​សេស​ក្តី ពួក​វិបាក​នៃ​កុសលធម៌ និង​អកុសលធម៌ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក្តី ទាំង​ពួក​ធម៌​ណា ដែល​ជា​កិរិយា មិនមែន​កុសល មិនមែន​អកុសល មិនមែន​កម្មវិបាក​ក្តី រូប​ទាំងអស់​ក្តី នេះ​ហៅថា ទុក្ខ។
 [២០៣] បណ្តា​សច្ចៈ​ទាំង ៤ នោះ ទុក្ខនិរោធ តើ​ដូចម្តេច។ កិរិយា​លះបង់​នូវ​តណ្ហា នេះ​ហៅថា ទុក្ខនិរោធ។
 [២០៤] បណ្តា​សច្ចៈ​ទាំង ៤ នោះ ទុក្ខនិរោធ​គាមិនី​បដិបទា តើ​ដូចម្តេច។ សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចម្រើន​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកៈ ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង ដើម្បី​លះ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ក៏បាន​ដល់​នូវ​បឋមជ្ឈាន ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា សម័យ​នោះ មគ្គ​មាន​អង្គ ៥ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មា​វាយាមៈ សម្មាសតិ សម្មាសមាធិ ក៏​កើតមាន។
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 637647254081272288
ទៅកាន់ទំព័រ៖