ព្រះត្រៃបិដក ភាគ ៨០

នេះ​ហៅថា ទុក្ខនិរោធ​គាមិនី​បដិបទា ពួក​ធម៌​ដ៏​សេស​ដែល​សម្បយុត្ត​ដោយ​ទុក្ខនិរោធ​គាមិនី​បដិបទា (ក៏​ហៅថា ទុក្ខនិរោធ​គាមិនី​បដិបទា​ដែរ)។បេ។
 [២១០] បណ្តា​សច្ចៈ​ទាំង ៤ នោះ ទុក្ខ​សមុទ័យ តើ​ដូចម្តេច។ តណ្ហា​ក្តី ពួក​កិលេស​ដ៏​សេស​ក្តី ពួក​អកុសលធម៌​ដ៏​សេស​ក្តី ពួក​កុសល​មូល​ទាំង ៣ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក្តី ពួក​កុសលធម៌ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ដ៏​សេស​ក្តី នេះ​ហៅថា ទុក្ខ​សមុទ័យ។
 [២១១] បណ្តា​សច្ចៈ​ទាំង ៤ នោះ ទុក្ខ តើ​ដូចម្តេច។ ពួក​វិបាក​នៃ​កុសលធម៌ និង​អកុសលធម៌​ទាំងឡាយ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក្តី ទាំង​ពួក​ធម៌​ណា ដែល​ជា​កិរិយា មិនមែន​កុសល មិនមែន​អកុសល មិនមែន​កម្មវិបាក​ក្តី រូប​ទាំងអស់​ក្តី នេះ​ហៅថា ទុក្ខ។
 [២១២] បណ្តា​សច្ចៈ​ទាំង ៤ នោះ ទុក្ខនិរោធ តើ​ដូចម្តេច។ កិរិយា​លះបង់​នូវ​តណ្ហា​ក្តី នូវ​ពួក​កិលេស​ដ៏​សេស​ក្តី នូវ​ពួក​អកុសលធម៌​ដ៏​សេស​ក្តី នូវ​ពួក​កុសល​មូល​ទាំង ៣ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក្តី នូវ​ពួក​កុសលធម៌ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ដ៏​សេស​ក្តី នេះ​ហៅថា ទុក្ខនិរោធ។
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 637647254753771881
ទៅកាន់ទំព័រ៖